គុណភាពផលិតផល គឺជាការផ្តោតសំខាន់របស់យើង។
ក្រុមហ៊ុន ខេមបូឌាន ខេមីខល សឹបផ្លាយ (ខាំ-ផែន) ជាក្រុមហ៊ុនផលិតថ្នាំលាបរបស់ខ្មែរ ដែលបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួន នៅក្នុងឆ្នាំ២០០៤ ទន្ទឹមនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យស្ថាបត្យកម្មសំណង់នៅទូទាំងប្រទេស ដើម្បីចូលរួមចំណែកក្នុងការបង្កើនការផលិតផលិតផលក្នុងស្រុក។ ក្រោមកិច្ចដឹកនាំប្រកបដោយទេពកោសល្យ និងទស្សនវិស័យដ៏ច្បាស់លាស់ រួមជាមួយឆន្ទៈ តស៊ូ ព្យាយាមយ៉ាងមោះមុតពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ខាំ ផែន ទទួលបានការរីកចម្រើនជាបន្តបន្ទាប់រហូតប្រែក្លាយជាក្រុមហ៊ុនដែលមានឈ្មោះបោះសំឡេងលើទីផ្សារ មានការទទួលស្គាល់ និងជឿជាក់ពីសំណាក់តិថិជននៅទូទាំងប្រទេសលើគុណភាពផលិតផល សេវាកម្ម និងប្រព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុនទាំងមូល។ លើសពីនេះទៅទៀត ខាំ ផែន
ក៏ជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលមានផលិតផល អាចប្រកួតប្រជែងជាមួយក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិ ដែលមានអាយុកាលរាប់រយឆ្នាំបាន។
ក្នុងទិសដៅរក្សាបាននូវការអភិវឌ្ឍប្រកបដោយនិរន្តភាព ចាប់ពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ខាំ ផែន បាននិងកំពុងអនុវត្តនូវស្តង់ដាប្រព័ន្ធគ្រប់គ្រងជាច្រើន រួមមានដូចជា៖ ស៥(5S KAIZEN) ស្តង់ដាគ្រប់គ្រងគុណភាព (ISO 9001:2015) ប្រព័ន្ធគ្រប់គ្រងផលិតកម្ម លីន (LEAN Manufacturing System)
និងស្តង់ដាគ្រប់គ្រងបរិស្ថាន (ISO 14001:2015) ជាដើម ។ ក្រុមហ៊ុននេះត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយជនជាតិខ្មែរបីរូបគឺ៖ (១). លោក សំ ពួក (២). លោក សោម សម្បត្តិ និង (៣). លោក អុីវ គីមសួរ ។
ទស្សនវិស័យ
យើងជាក្រុមហ៊ុនដែលជាទីទុកចិត្ត ដោយយើងមានផលិតផលល្អ និងមានសេវាកម្មឈានមុខគេ។
ករណីយកិច្ច
យើងធ្វើឱ្យប្រាកដថា ផលិតផលរបស់យើងឆ្លើយតបទៅនឹងតម្រូវការ និងការចង់បានរបស់អតិថិជនគ្រប់ចំណែកទីផ្សារ។ អ៊ីចឹងទេ ការផ្តល់ផលិតផលដែលមានស្តង់ដាគុណភាពខ្ពស់ និងសេវាល្អដល់អតិថិជិនគឺជាការទទួលខុសត្រូវខ្ពស់របស់យើងទាំងអស់គ្នា។
ទស្សនវិទ្យា
យើងត្រូវតែផ្តល់ឱ្យអតិថិជននូវផលិតផលដែលមានគុណភាព និងមានការប្រកួតប្រជែងលើថ្លៃស្របពេលជាមួយគ្នានេះដែរ យើងក៏មិនភ្លេចការផ្តល់នូវសេវាកម្មល្អ និងបង្កើតទំនាក់ទំនងល្អជាមួយអតិថិជនរបស់យើងដែរដោយយើងយល់ថាប្រាក់ចំណេញ និងររីកលូតលាស់របស់ក្រុមហ៊ុនគឺអតិថិជនជាអ្នកផ្តល់ឱ្យ។
គោលនយោបាយ
យើងធ្វើការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិក ស្របពេលជាមួយការអភិវឌ្ឍរបស់ក្រុមហ៊ុន។ ដោយយល់ឃើញថាគ្រប់គ្នាមិនថា ថ្នាក់ដឹកនាំកំពូល ថ្នាក់គ្រប់គ្រងកម្រិតលើ ថ្នាក់គ្រប់គ្រងកម្រិតកណ្តាល និងបុគ្គលិកធម្មតាទាំងអស់គ្នាគឺជាអ្នកធ្វើឱ្យអាជីវកម្មមានដំណើរការ និងជាអ្នកចូលរួមចាត់ចែងការងារក្នុងក្រុមហ៊ុនទាំងមូល ដូច្នេះយើងត្រូវតែផ្តល់តម្លៃ និងការបណ្តុះបណ្តាលដល់បុគ្គលិករបស់យើងទាំងអស់គ្នាឱ្យបានល្អជាទីបំផុត។
LATEST NEWS
លទ្ធផលនៃការប្រជុំ
On 17 August 2017 Cam-paint have meeting with all member and staff to complete the result.
បរិភោគជាមួយបុគ្គលិកទាំងអស់
ក្រុមហ៊ុន Cam-Paint មានការបរិភាគអាហារមួយដ៏ធំយ៉ាងសប្បាយរីករាយ 16 aug 2017 នៅក្នុង Phnom phen restaurant
បរិច្ចាគប្រាក់ជូនដល់ មន្ទីរពេទ្យកុមារអង្គរ
ក្រុមហ៊ុន ខាំ-ផែន (ថ្នាំពណ៌ជាតិ) ជាក្រុមហ៊ុនផលិតថ្នាំពណ៌ របស់ខ្មែរដែលចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ក្នុងឆ្នាំ២០០៤ បើគិតមកដល់ពេលបច្ចុប្បន្នមានអាយុកាលជាង១៣ឆ្នាំមកហើយ។ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនយើងបានរៀបចំកម្មវិធីជប់លៀងថ្លែងអំណរគុណដល់ អតិថិជន...






