វេប័រ

  • ព័ត៌មានទូទៅពីផលិតផលៈ វេប័រ (Waber) គឺជាថ្នាំលាបអីុប៉ុកស៊ីប្រភេទលាយទឹកដំបូងគេនៅកម្ពុជា ដែលបានផលិតឡើង ​ ដោយឆ្លងកាត់ការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ពីក្រុមហ៊ុន ខេមបូឌាន ខេមីខល សឹបផ្លាយ (ខំា-ផែន)។ WABER ថ្នាំលាបអ៊ីប៉ុកស៊ីប្រភេទលាយទឹកមាន​ 2ផ្នែក (2K): ផ្នែក A គឺជាកាវស្វិត និងផ្នែក B គឺជាកាវរឹងពិសេស។ នៅពេលដែលផ្នែកទាំង2នេះលាយបញ្ចូលគ្នា វានឹងក្លាយជាផលិតផលមួយយ៉ាងល្អ ​ សម្រាប់លាបកម្រាលបាតបេតុង ​ និងជញ្ជាំងបាយអ ដែលជាផ្ទៃនៅក្រោមម្លប់មានដូចជា ឃ្លាំងស្តុកទំនិញ កន្លែងជួសជុលរថយន្ត ការិយាល័យ សាលារៀន មន្ទីរពេទ្យ ផ្សារទំនើប ចំណតរថយន្តអាហារដ្ឋាន បន្ទប់ពិសោធន៍ និងកន្លែងផ្សែងទៀត។ ក្រោយពីលាប WABER យើងនឹងទទួលបាន ផ្ទៃសាច់ភ្លឺរលោងល្មមធន់នឹងសំណឹក ធន់នឹងសារធាតុគីមី ហើយតោងស្អិតនឹងផ្ទៃបានយ៉ាងប្រសើរ។
  • លក្ខណៈពិសេសនៃផលិតផលៈ
    • កម្រិតភ្លឺរលោងខ្ពស់
    • សាច់ថ្នាំជាប់ស្វិត
    • ធន់នឹងអាកាសធាតុខាងក្រៅ
    • រក្សាសោភ័ណភាពថ្នាំឱ្យនៅស្រស់ស្អាតបានយូរអង្វែង
  • ការប្រើប្រាស់ៈ

            -​ ​របៀបលាយ : លាយ Part A(resin)= 1kg ជាមួយ Part B(hardener)= 6kg (A+B = 7kg) ​រួចកូរវាឱ្យសព្វសាច់​​​​ ល្អ ដោយម៉ូទ័រកូរដែលមានល្បឿនពី 400 ទៅ 600 ជុំ/នាទី ប្រហែល 2នាទី
​​            – អាយុកាល : សូមកុំទុកល្បាយដែលលាយបញ្ជូលគ្នារួច លើសពី 2 ម៉ោង
​            – រយៈពេលលាប : ត្រូវទុកឱ្យបានយ៉ាងតិច 10 ម៉ោង មុនលាបទឹកបន្ទាប់
            – ការពង្រាវ : អាចលាយទឹកស្អាតថែមបានប្រហែល 10ភាគរយ(%)

  • ចំណុះ ៖ ១០ លីត្រ
  • ទំហំគ្របដណ្តប់ៈ ២-៣ម2 /គ.ក្រ (សម្រាប់ការលាប២ទឹក)
  • ពណ៌ ថ្លា
  • គោលដៅប្រើប្រាស់ៈ លំនៅដ្ឋាន ឬសំណង់អគារទូទៅដែលចង់បានភាពស្រស់ស្អាតនៅគង់វង្សបានយូរអង្វែង។