ក្រុមហ៊ុន ខេមបូឌាន ខេមីខល​ សឹបផ្លាយ (ខាំ-ផែន) ជាកុ្រមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកឈានមុខគេ ដែលទទួលបាន វិញ្ញាបនប័ត្រស្តង់ដារ ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ដំបូងគេនៅប្រទេសកម្ពុជា។ យើងបានចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ 2004 ជាមួយទស្សនៈវិស័យ “ ក្លាយជាក្រុមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកមួយ ដែលគួរឱ្យជឿទុកចិត្ត ដោយយើងផលិតនូវផលិតផល ដែលធានាលើគុណភាព និងមានសេវាកម្ម ឈានមុខគេ ” ។

គ្រប់ផលិតផលរបស់ក្រុមហ៊ុន ត្រូវបានផលិតឡើងក្រោមបច្ចេកវិទ្យា និងស្តង់ដារចម្រុះពីប្រទេស អាឡឺម៉ង់ អាមេរិក សិង្ហបូរី និងជប៉ុន។ ភាគច្រើននៃវត្ថុធាតុដើមរបស់យើងគឺត្រូវបាននាំចូលពីប្រទេស អាឡឺម៉ង់ អាមេរិក​​ និងសិង្ហបូរី។ រាល់ការអភិវឌ្ឍន៍ផលិតផលថ្មីនីមួយៗត្រូវស្ថិតក្រោមការស្រាវជ្រាវ និងការពិសោធន៍យ៉ាងច្បាស់លាស់របស់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ ចាប់ពីរយៈពេល ០៦-១២ ខែ។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតផលិតផលជាង៣០មុខផ្សេងៗគ្នា ដែលក្នុងនោះត្រូវបានបែងចែកជា ៤ប្រភេទ ធំៗដូចខាងក្រោម ៖

១.ថ្នាំលាបលម្អប្រភេទលាយទឹក(ស្ពេត្រូ)
២.ថ្នាំលាបលម្អប្រភេទលាយប្រេង
៣.ផលិតផលជាពពួកបាយអស្ងួត
៤.​ គីមីសំណង់​ និងថ្នាំលាបប្រភេទឧស្សាហកម្ម

  • ព័ត៌មានទូទៅពីផលិតផលៈ យូ១ព្រូហ្វ (U1Proof) ជាប្រភេទថ្នាំលាបការពារស្រទាប់ខាងលើនៃថ្នាំលាបលម្អប្រភេទលាយទឹក​(ស្ពេត្រូ) ដើម្បីជួយបង្កើនភាពស្រស់ស្អាតនៃសាច់ថ្នាំបានកាន់តែយូរអង្វែង ។ វាត្រូវបានផ្សំឡើងពីកាវពិសេសដែលថ្លា​ រឹងមាំ និង មានភាពបត់បែន ខ្ពស់។
  • លក្ខណៈពិសេសនៃផលិតផលៈ
    • កម្រិតភ្លឺរលោងខ្ពស់
    • សាច់ថ្នាំជាប់ស្វិត
    • ធន់នឹងអាកាសធាតុខាងក្រៅ
    • រក្សាសោភ័ណភាពថ្នាំឱ្យនៅស្រស់ស្អាតបានយូរអង្វែង
  • ការប្រើប្រាស់ៈ ប្រើបានទាំងក្នុង និង ក្រៅ លើផ្ទៃជញ្ជាំងបេតុង
  • ចំណុះ ៖ ២០ គីឡូក្រាម
  • ទំហំគ្របដណ្តប់ៈ ២-៣ ម/គីឡូក្រាម / ២ជាន់ (សម្រាប់ការលាបលើសាច់ថ្នាំ)
  • ពណ៌ ថ្លា
  • គោលដៅប្រើប្រាស់ៈ លំនៅដ្ឋាន ឬសំណង់អគារទូទៅដែលចង់បានភាពស្រស់ស្អាតនៅគង់វង្សបានយូរអង្វែង។