ប្រូតាន់
- ព័ត៌មានទូទៅពីផលិតផល: ប្រូតាន់ (PROTAN) ជាថ្នាំទ្រនាប់ប្រភេទលាយទឹក ដែលផ្សំឡើងពីកាវអាគ្រីលីកសុទ្ធ តាមរូបមន្តពិសេស សម្រាប់លាបទៅលើផ្ទៃជញ្ជាំងចាស់ ដើម្បីធ្វើឱ្យផ្ទៃម្សៅបៀកដែលហុយ ផុយខូចនោះក្លាយទៅជាផ្ទៃរឹងមាំវិញ មុនពេលលាបថ្នាំសម្រចពីលើ។
- លក្ខណពិសេសនៃផលិតផលៈ មានកម្លាំងជ្រៀតចូលទៅផ្ទៃជញ្ជាំងកម្រិតខ្ពស់ ដែលអាចកែផ្ទៃពុកផុយឱ្យរឹងមាំវិញបាន និងកម្លាំងតោងស្អិតមានកម្រិតខ្ពស់ រវាងផ្ទៃជញ្ជាំង ទៅថ្នាំសម្រេចខាងលើ
- ការប្រើប្រាស់ៈ លាបបានទាំងក្នុង និង ក្រៅ លាបលើផ្ទៃ ស៊ីម៉ង់តិ៍ចាស់ដើម្បី ជួយឱ្យផ្ទៃជញ្ជាំងមានភាពរឹងមាំ និង ការពារថ្នាំពណ៌ស្រទាប់ខាងលើ ឱ្យជាប់ និងមានសោភ័ណភាពបានយូរ។
- ចំណុះ ៖ 18 លីត្រ និង 3.8 លីត្រ
- ទំហំគ្របដណ្តប់ៈ 133-144 m2/ធុង 18 លីត្រ (សម្រាប់ការរុញ/លាប 1ទឹក)
- គោលដៅប្រើប្រាស់ៈ សំណង់គ្រប់ប្រភេទ ដែលត្រូវការជួសជុលឡើងវិញ