ក្រុមហ៊ុន ខេមបូឌាន ខេមីខល​ សឹបផ្លាយ (ខាំ-ផែន) ជាកុ្រមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកឈានមុខគេ ដែលទទួលបាន វិញ្ញាបនប័ត្រស្តង់ដារ ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ដំបូងគេនៅប្រទេសកម្ពុជា។ យើងបានចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ 2004 ជាមួយទស្សនៈវិស័យ “ ក្លាយជាក្រុមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកមួយ ដែលគួរឱ្យជឿទុកចិត្ត ដោយយើងផលិតនូវផលិតផល ដែលធានាលើគុណភាព និងមានសេវាកម្ម ឈានមុខគេ ” ។

គ្រប់ផលិតផលរបស់ក្រុមហ៊ុន ត្រូវបានផលិតឡើងក្រោមបច្ចេកវិទ្យា និងស្តង់ដារចម្រុះពីប្រទេស អាឡឺម៉ង់ អាមេរិក សិង្ហបូរី និងជប៉ុន។ ភាគច្រើននៃវត្ថុធាតុដើមរបស់យើងគឺត្រូវបាននាំចូលពីប្រទេស អាឡឺម៉ង់ អាមេរិក​​ និងសិង្ហបូរី។ រាល់ការអភិវឌ្ឍន៍ផលិតផលថ្មីនីមួយៗត្រូវស្ថិតក្រោមការស្រាវជ្រាវ និងការពិសោធន៍យ៉ាងច្បាស់លាស់របស់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ ចាប់ពីរយៈពេល ០៦-១២ ខែ។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតផលិតផលជាង៣០មុខផ្សេងៗគ្នា ដែលក្នុងនោះត្រូវបានបែងចែកជា ៤ប្រភេទ ធំៗដូចខាងក្រោម ៖

១. ថ្នាំលាបលម្អប្រភេទលាយទឹក
២. ថ្នាំលាបលម្អប្រភេទលាយប្រេង
៣. ផលិតផលជាពពួកបាយអស្ងួត
៤.  ផលិតផលគីមីសំណង់

  • ព័ត៌មានទូទៅពីផលិតផលៈម្រ័ក្សខ្មុក (ELECGANT) ជាថ្នាំទ្រនាប់ប្រភេទលាយទឹក ដែលផ្សំឡើងពីកាវអាគ្រីលីកសុទ្ធ ​ តាមរូបមន្តពិសេស សម្រាប់លាបទៅលើផ្ទៃជញ្ជាំងចាស់
    ដើម្បីធ្វើឱ្យផ្ទៃម្សៅបៀកដែលហុយ ផុយខូចនោះក្លាយទៅជាផ្ទៃរឹងមាំវិញ មុនពេលលាបថ្នាំសម្រចពីលើ។
  • លក្ខណពិសេសនៃផលិតផលៈមានកម្លាំងជ្រៀតចូលទៅផ្ទៃជញ្ជាំងកម្រិតខ្ពស់ ​ ដែលអាចកែផ្ទៃពុកផុយឱ្យរឹងមាំវិញបាន និងកម្លាំងតោងស្អិតមានកម្រិតខ្ពស់ រវាងផ្ទៃជញ្ជាំង ទៅថ្នាំសម្រេចខាងលើ
  • ការប្រើប្រាស់ៈលាបបានទាំងក្នុង និង ក្រៅ លាបលើផ្ទៃ ស៊ីម៉ង់តិ៍ចាស់ដើម្បី ជួយឱ្យផ្ទៃជញ្ជាំងមានភាពរឹងមាំ និង ការពារថ្នាំពណ៌ស្រទាប់ខាងលើ ឱ្យជាប់ និងមានសោភ័ណភាពបានយូរ។
  • ចំណុះ 18 លីត្រ   និង8 លីត្រ
  • ទំហំគ្របដណ្តប់ៈ177-188 m2​/ធុង 18​ លីត្រ (សម្រាប់ការរុញ/លាប 1ទឹក)
  • គោលដៅប្រើប្រាស់ៈសំណង់គ្រប់ប្រភេទ​ ដែលត្រូវការជួសជុលឡើងវិញ