យើងអភិវឌ្ឃសមត្ថភាពរបស់បុគ្គលិក ស្របពេលជាមួយការអភិវឌ្ឃក្រុមហ៊ុន។ ដោយយល់ថាគ្រប់គ្នា មិនថាអគ្គនាយក អ្នកគ្រប់គ្រង អ្នកប្រតិបត្តិ អ្នកគ្រប់គ្រងថ្នាក់កណ្តាល បុគ្គលិកធម្មតា និងកម្មករ ទាំងអស់គ្នាជាអ្នកធ្វើឱ្យអាជីវកម្មមានដំណើរការ និងជាអ្នកចាត់ចែងការងារក្នុងក្រុមហ៊ុនទាំងមូល ដូច្នេះយើងត្រូវតែផ្តល់តម្លៃ និងបណ្តុះបណ្តាលមនុស្សរបស់យើងឱ្យបានល្អជាទីបំផុត។
ប្រភេទផលិតផល
អំពីផលិតផល
គ្រប់ផលិតផលរបស់ក្រុមហ៊ុន ខេមបូឌាន ខេមីខល សឹបផ្លាយ (ខាំ-ផែន) ត្រូវបានផលិតឡើងក្រោមបច្ចេកវិទ្យា និងស្តង់ដារចម្រុះពីប្រទេសអាឡឺម៉ង់ អាមេរិក សិង្ហបូរី និងជប៉ុន។ ភាគច្រើននៃវត្ថុធាតុដើមរបស់យើងគឺត្រូវបាននាំចូលពីប្រទេស អាឡឺម៉ង់ និងអាមេរិក។រាល់ការអភិវឌ្ឃផលិតផលថ្មីនីមូយៗ ត្រូវស្ថិតក្រោមការស្រាវជា្រវ និងពិសោធន៍យ៉ាងច្បាស់លាស់របស់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឃចាប់ពីរយៈពេល០៦-១២ ខែ។