ក្រុមហ៊ុន ខេមបូឌាន ខេមីខល សឹបផ្លាយ (ខាំ-ផែន) ជាកុ្រមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកឈានមុខគេ ដែលទទួលបាន វិញ្ញាបនប័ត្រស្តង់ដារ ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ដំបូងគេនៅប្រទេសកម្ពុជា។ យើងបានចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ 2004 ជាមួយទស្សនៈវិស័យ “ ក្លាយជាក្រុមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកមួយ ដែលគួរឱ្យជឿទុកចិត្ត ដោយយើងផលិតនូវផលិតផល ដែលធានាលើគុណភាព និងមានសេវាកម្ម ឈានមុខគេ ” ។
គ្រប់ផលិតផលរបស់ក្រុមហ៊ុន ត្រូវបានផលិតឡើងក្រោមបច្ចេកវិទ្យា និងស្តង់ដារចម្រុះពីប្រទេស អាឡឺម៉ង់ អាមេរិក សិង្ហបូរី និងជប៉ុន។ ភាគច្រើននៃវត្ថុធាតុដើមរបស់យើងគឺត្រូវបាននាំចូលពីប្រទេស អាឡឺម៉ង់ អាមេរិក និងសិង្ហបូរី។ រាល់ការអភិវឌ្ឍន៍ផលិតផលថ្មីនីមួយៗត្រូវស្ថិតក្រោមការស្រាវជ្រាវ និងការពិសោធន៍យ៉ាងច្បាស់លាស់របស់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ ចាប់ពីរយៈពេល ០៦-១២ ខែ។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតផលិតផលជាង៣០មុខផ្សេងៗគ្នា ដែលក្នុងនោះត្រូវបានបែងចែកជា ៤ប្រភេទ ធំៗដូចខាងក្រោម ៖
១.ថ្នាំលាបលម្អប្រភេទលាយទឹក(ស្ពេត្រូ)
២.ថ្នាំលាបលម្អប្រភេទលាយប្រេង
៣.ផលិតផលជាពពួកបាយអស្ងួត
៤. គីមីសំណង់ និងថ្នាំលាបប្រភេទឧស្សាហកម្ម
- ព័ត៌មានទូទៅពីផលិតផល: សារិកា (SARIKA) ជាប្រភេទថ្នាំលាបលម្អប្រភេទលាយទឹក កម្រិតព្រីមៀម ភ្លឺរលោងខ្លាំង ផ្សំឡើងតាមរូបមន្តពិសេសដែលគ្មានសារធាតុពុលប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន អាចប្រើប្រាស់បានទាំងលើផ្ទៃខាងក្រៅ និងខាងក្នុង។
- លក្ខណពិសេសនៃផលិតផលៈ កម្រិតបិទបាំងរបស់ថ្នាំខ្ពស់(លាបបានច្រើនម៉ែត្រការ៉េ) សាច់ជាប់ស្វិត ភ្លឺរលោងខ្លាំង ការពារផ្សិត/ស្លែ មិនសូវកាន់ធូលី អាចលាងសម្អាតស្នាមប្រលាក់បានយ៉ាងងាយស្រួល មិនជាំទឹក ធានាគុណភាពលើស 99ខែ។
- ការប្រើប្រាស់ៈ លាបបានទាំងក្នុង និងក្រៅ លាបដើម្បីលម្អ និងការពារ។
- ចំណុះ 15 លីត្រ 7.5 លីត្រ និង 3.8 លីត្រ
- ទំហំគ្របដណ្តប់ៈ 99 -133 m² /ធុង 15លីត្រ (សម្រាប់ការរុញ/លាប 2ទឹក)
- ពណ៌ៈអាចជ្រើសរើសបានគ្រប់ពណ៌តាមតម្រូវការ
- គោលដៅប្រើប្រាស់ៈ សំណង់អគារប្រណិតគ្រប់ប្រភេទ