ក្រុមហ៊ុន ខេមបូឌាន ខេមីខល​ សឹបផ្លាយ (ខាំ-ផែន) ជាកុ្រមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកឈានមុខគេ ដែលទទួលបាន វិញ្ញាបនប័ត្រស្តង់ដារ ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ដំបូងគេនៅប្រទេសកម្ពុជា។ យើងបានចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ 2004 ជាមួយទស្សនៈវិស័យ “ ក្លាយជាក្រុមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកមួយ ដែលគួរឱ្យជឿទុកចិត្ត ដោយយើងផលិតនូវផលិតផល ដែលធានាលើគុណភាព និងមានសេវាកម្ម ឈានមុខគេ ” ។

គ្រប់ផលិតផលរបស់ក្រុមហ៊ុន ត្រូវបានផលិតឡើងក្រោមបច្ចេកវិទ្យា និងស្តង់ដារចម្រុះពីប្រទេស អាឡឺម៉ង់ អាមេរិក សិង្ហបូរី និងជប៉ុន។ ភាគច្រើននៃវត្ថុធាតុដើមរបស់យើងគឺត្រូវបាននាំចូលពីប្រទេស អាឡឺម៉ង់ អាមេរិក​​ និងសិង្ហបូរី។ រាល់ការអភិវឌ្ឍន៍ផលិតផលថ្មីនីមួយៗត្រូវស្ថិតក្រោមការស្រាវជ្រាវ និងការពិសោធន៍យ៉ាងច្បាស់លាស់របស់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ ចាប់ពីរយៈពេល ០៦-១២ ខែ។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតផលិតផលជាង៣០មុខផ្សេងៗគ្នា ដែលក្នុងនោះត្រូវបានបែងចែកជា ៤ប្រភេទ ធំៗដូចខាងក្រោម ៖

១.ថ្នាំលាបលម្អប្រភេទលាយទឹក(ស្ពេត្រូ)
២.ថ្នាំលាបលម្អប្រភេទលាយប្រេង
៣.ផលិតផលជាពពួកបាយអស្ងួត
៤.​ គីមីសំណង់​ និងថ្នាំលាបប្រភេទឧស្សាហកម្ម

  • ព័ត៌មានទូទៅពីផលិតផលៈ ឃ្យូ ១០០ (Q100) ជាប្រភេទស្ពេត្រូលាបពិដាន(ម្នាងសិលា)ផ្សំឡើងតាមរូបមន្តពិសេសពីកាវអាគ្រីលីកដែលមានម៉ូលេគុលម៉ត់ធ្វើឱ្យសាច់ថ្នាំជាប់ស្វិតល្អ ។
  • លក្ខណពិសេសនៃផលិតផលៈ
    • សាច់ថ្នាំសស្អាត
    • លាបចំណេញ​(ឆាប់ជិតល្អ)
    • សាច់ថ្នាំជាប់ស្វិត
    • ក្លិនស្រាល គ្មានសារធាតុពុលប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន
    • ងាយស្រួលប្រើ
  • ការប្រើប្រាស់ៈ លើផ្ទៃពិដាន (ម្នាងសិលា) ឬ ផ្ទៃបេតុង
  • ចំណុះ ៖ 15 kg
  • ទំហំគ្របដណ្តប់ៈ 50-60 ម2 / ធុង (លាប 2ទឹក យ៉ាងជិតល្អ)
  • ពណ៌
  • គោលដៅប្រើប្រាស់ៈ លំនៅដ្ឋាន ឬសំណង់អគារទូទៅ