ក្រុមហ៊ុន ខេមបូឌាន ខេមីខល សឹបផ្លាយ (ខាំ-ផែន) ជាកុ្រមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកឈានមុខគេ ដែលទទួលបាន វិញ្ញាបនប័ត្រស្តង់ដារ ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ដំបូងគេនៅប្រទេសកម្ពុជា។ យើងបានចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ 2004 ជាមួយទស្សនៈវិស័យ “ ក្លាយជាក្រុមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកមួយ ដែលគួរឱ្យជឿទុកចិត្ត ដោយយើងផលិតនូវផលិតផល ដែលធានាលើគុណភាព និងមានសេវាកម្ម ឈានមុខគេ ” ។
គ្រប់ផលិតផលរបស់ក្រុមហ៊ុន ត្រូវបានផលិតឡើងក្រោមបច្ចេកវិទ្យា និងស្តង់ដារចម្រុះពីប្រទេស អាឡឺម៉ង់ អាមេរិក សិង្ហបូរី និងជប៉ុន។ ភាគច្រើននៃវត្ថុធាតុដើមរបស់យើងគឺត្រូវបាននាំចូលពីប្រទេស អាឡឺម៉ង់ អាមេរិក និងសិង្ហបូរី។ រាល់ការអភិវឌ្ឍន៍ផលិតផលថ្មីនីមួយៗត្រូវស្ថិតក្រោមការស្រាវជ្រាវ និងការពិសោធន៍យ៉ាងច្បាស់លាស់របស់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ ចាប់ពីរយៈពេល ០៦-១២ ខែ។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតផលិតផលជាង៣០មុខផ្សេងៗគ្នា ដែលក្នុងនោះត្រូវបានបែងចែកជា ៤ប្រភេទ ធំៗដូចខាងក្រោម ៖
១. ថ្នាំលាបលម្អប្រភេទលាយទឹក
២. ថ្នាំលាបលម្អប្រភេទលាយប្រេង
៣. ផលិតផលបាយអស្ងួត
៤. ផលិតផលសំណង់
- ព័ត៌មានទូទៅពីផលិតផល: អេច២៥ (H25) ជាថ្នាំលាបពិសេសប្រភេទលាយទឹកដែលមានគុណភាពខ្ពស់សម្រាប់លាបលើដែកស ស័ង្កសី ដែកខ្មៅ ឈើ និងថ្ម។ ជាលទ្ធផលនៃកិច្ចសហការស្រាវជ្រាវ (R&D)
រវាងខាំ ផែន-ថ្នាំពណ៌ជាតិ និងដៃគូយុទ្ធសាស្ត្ររបស់យើង H25នេះជាផលិតផលពិសេសប្រភេទលាយទឹកដែលមានកម្រិតគុណភាពខ្ពស់ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់តាមការចំាបាច់។ - លក្ខណៈពិសេសនៃផលិតផលៈ លាបបានលើផ្ទៃច្រើនប្រភេទ ឈ្នះច្រែះ ធន់នឹងអាកាសធាតុ គ្មានបញ្ហារឿងធុំក្លិន និងធានាគុណភាពជាប់លើស៥ឆ្នាំ។
- ការប្រើប្រាស់ៈ លើផ្ទៃឈើលាបបានទាំងខាងក្នុង និងខាងក្រៅ ដើម្បីលម្អ និង ការពារ
- ទម្ងន់ ៖ 18 លីត្រ និង 3.8 លីត្រ
- ទំហំគ្របដណ្តប់ៈ 70- 77 m2 /ធុង18 លីត្រ (សម្រាប់ការរុញ/លាប 2ទឹក)
- ពណ៌ៈ មានច្រើនពណ៌សម្រាប់ជ្រើសរើស
- គោលដៅប្រើប្រាស់ៈ សំណង់ពីឈើ ថ្ម ដែក