ក្រុមហ៊ុន ខេមបូឌាន ខេមីខល​ សឹបផ្លាយ (ខាំ-ផែន) ជាកុ្រមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកឈានមុខគេ ដែលទទួលបាន វិញ្ញាបនប័ត្រស្តង់ដារ ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ដំបូងគេនៅប្រទេសកម្ពុជា។ យើងបានចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ 2004 ជាមួយទស្សនៈវិស័យ “ ក្លាយជាក្រុមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកមួយ ដែលគួរឱ្យជឿទុកចិត្ត ដោយយើងផលិតនូវផលិតផល ដែលធានាលើគុណភាព និងមានសេវាកម្ម ឈានមុខគេ ” ។

គ្រប់ផលិតផលរបស់ក្រុមហ៊ុន ត្រូវបានផលិតឡើងក្រោមបច្ចេកវិទ្យា និងស្តង់ដារចម្រុះពីប្រទេស អាឡឺម៉ង់ អាមេរិក សិង្ហបូរី និងជប៉ុន។ ភាគច្រើននៃវត្ថុធាតុដើមរបស់យើងគឺត្រូវបាននាំចូលពីប្រទេស អាឡឺម៉ង់ អាមេរិក​​ និងសិង្ហបូរី។ រាល់ការអភិវឌ្ឍន៍ផលិតផលថ្មីនីមួយៗត្រូវស្ថិតក្រោមការស្រាវជ្រាវ និងការពិសោធន៍យ៉ាងច្បាស់លាស់របស់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ ចាប់ពីរយៈពេល ០៦-១២ ខែ។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតផលិតផលជាង៣០មុខផ្សេងៗគ្នា ដែលក្នុងនោះត្រូវបានបែងចែកជា ៤ប្រភេទ ធំៗដូចខាងក្រោម ៖

១. ថ្នាំលាបលម្អប្រភេទលាយទឹក
២. ថ្នាំលាបលម្អប្រភេទលាយប្រេង
៣. ផលិតផលជាពពួកបាយអស្ងួត
៤.  ផលិតផលគីមីសំណង់

  • ព័ត៌មានទូទៅពីផលិតផលៈ អេថប (ATOP) ជាថ្នាំលាបក្បឿង និងព្រំ ប្រភេទលាយទឹក
  • លក្ខណៈពិសេសនៃផលិតផលៈ សាច់ថ្នាំជាប់ស្អិត ធន់នឹងទឹក កំដៅ ឈ្នះផ្សិត /ស្លែជាប់​ គង់វង្សបានយូរអង្វែង និងចំណេញក្នុងការប្រើប្រាស់។
  • ការប្រើប្រាស់ៈ លាបលើផ្ទៃក្បឿង និង ព្រំ ដើម្បីសោភ័ណភាពបានយូរ។
  • ចំណុះ 18 លីត្រ​8 លីត្រ
  • ទំហំគ្របដណ្តប់ៈ 90-100 m² / ធុង 18 លីត្រ (សម្រាប់ការរុញ/លាប 2ទឹក)
  • ពណ៌ៈ​​​ មានច្រើនជម្រើស
  • គោលដៅប្រើប្រាស់ៈ លាបលើក្បឿង និងព្រំ នៃសំណង់ទូទៅ