ក្រុមហ៊ុន ខេមបូឌាន ខេមីខល​ សឹបផ្លាយ (ខាំ-ផែន) ជាកុ្រមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកឈានមុខគេ ដែលទទួលបាន វិញ្ញាបនប័ត្រស្តង់ដារ ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ដំបូងគេនៅប្រទេសកម្ពុជា។ យើងបានចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ 2004 ជាមួយទស្សនៈវិស័យ “ ក្លាយជាក្រុមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកមួយ ដែលគួរឱ្យជឿទុកចិត្ត ដោយយើងផលិតនូវផលិតផល ដែលធានាលើគុណភាព និងមានសេវាកម្ម ឈានមុខគេ ” ។

គ្រប់ផលិតផលរបស់ក្រុមហ៊ុន ត្រូវបានផលិតឡើងក្រោមបច្ចេកវិទ្យា និងស្តង់ដារចម្រុះពីប្រទេស អាឡឺម៉ង់ អាមេរិក សិង្ហបូរី និងជប៉ុន។ ភាគច្រើននៃវត្ថុធាតុដើមរបស់យើងគឺត្រូវបាននាំចូលពីប្រទេស អាឡឺម៉ង់ អាមេរិក​​ និងសិង្ហបូរី។ រាល់ការអភិវឌ្ឍន៍ផលិតផលថ្មីនីមួយៗត្រូវស្ថិតក្រោមការស្រាវជ្រាវ និងការពិសោធន៍យ៉ាងច្បាស់លាស់របស់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ ចាប់ពីរយៈពេល ០៦-១២ ខែ។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតផលិតផលជាង៣០មុខផ្សេងៗគ្នា ដែលក្នុងនោះត្រូវបានបែងចែកជា ៤ប្រភេទ ធំៗដូចខាងក្រោម ៖

១. ថ្នាំលាបលម្អប្រភេទលាយទឹក (ស្ពេត្រូ)
២. ថ្នាំលាបលម្អប្រភេទលាយប្រេង
៣. ផលិតផលជាពពួកបាយអស្ងួត
៤.  គីមីសំណង់ និងថ្នាំលាបឧស្សាហកម្ម

នូម័រលិក ជាភ្នាសការពារជម្រាបទឹកដែលមានភាពបត់បែនខ្ពស់។​

ផ្នែកទី១ (A) គឺជាប្រភេទកាវរាវ (Styrene Butadiene Rubber)

ផ្នែកទី២ (B) ជាបាយអស្ងួតម៉ដ្ឋល្អ ដែលផ្សំជាមួយនឺងសារធាតុគីមីសំណង់សម្រាប់ធ្វើការងារការពារជម្រាបទឹក។ ផ្នែកទាំងពីរ (A) និង (B) បន្ទាប់ពីលាយបញ្ជូលគ្នាដោយត្រឺមត្រូវ វានឹងក្លាយជាល្បាយផុកៗមួយប្រភេទ ដែលមានកម្រិតតោងស្អិតខ្លាំង និងអាចការពារការជ្រាបទឹកបានយ៉ាងមានប្រសិទ្ធភាពនិងយូរអង្វែងទៅលើផ្ទៃជាច្រើនប្រភេទ​ ។

គុណសម្បត្តិ

  • គ្មានសារធាតុពុល (អាចប្រើជាមួយកន្លែងផ្ទុកទឹកប្រើប្រាស់)
  • ងាយស្រួលប្រើប្រាស់
  • កម្លាំងតោងស្អិតខ្លាំង
  • កម្រិតធន់នឹងការជ្រាបទឹកខ្ពស់
  • មានភាពបត់បែនខ្ពស់ធន់នឹងការប្រេះ

ខ្នាតវេចខ្ចប់ៈ

25 kg / ធុង (A: 10 Kg និង B: 15 Kg)

5 kg x 4 / កេស (A: 1.8 Kg និង B: 2.7 Kg)

បរិមាណប្រើប្រាស់ៈ  2-3 kg / m2