
ក្រុមហ៊ុន ខេមបូឌាន ខេមីខល សឹបផ្លាយ (ខាំ-ផែន) ជាកុ្រមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកឈានមុខគេ ដែលទទួលបាន វិញ្ញាបនប័ត្រស្តង់ដារ ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ដំបូងគេនៅប្រទេសកម្ពុជា។ យើងបានចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ 2004 ជាមួយទស្សនៈវិស័យ “ ក្លាយជាក្រុមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកមួយ ដែលគួរឱ្យជឿទុកចិត្ត ដោយយើងផលិតនូវផលិតផល ដែលធានាលើគុណភាព និងមានសេវាកម្ម ឈានមុខគេ ” ។
គ្រប់ផលិតផលរបស់ក្រុមហ៊ុន ត្រូវបានផលិតឡើងក្រោមបច្ចេកវិទ្យា និងស្តង់ដារចម្រុះពីប្រទេស អាឡឺម៉ង់ អាមេរិក សិង្ហបូរី និងជប៉ុន។ ភាគច្រើននៃវត្ថុធាតុដើមរបស់យើងគឺត្រូវបាននាំចូលពីប្រទេស អាឡឺម៉ង់ អាមេរិក និងសិង្ហបូរី។ រាល់ការអភិវឌ្ឍន៍ផលិតផលថ្មីនីមួយៗត្រូវស្ថិតក្រោមការស្រាវជ្រាវ និងការពិសោធន៍យ៉ាងច្បាស់លាស់របស់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ ចាប់ពីរយៈពេល ០៦-១២ ខែ។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតផលិតផលជាង៣០មុខផ្សេងៗគ្នា ដែលក្នុងនោះត្រូវបានបែងចែកជា ៤ប្រភេទ ធំៗដូចខាងក្រោម ៖
១. ថ្នាំលាបលម្អប្រភេទលាយទឹក
២. ថ្នាំលាបលម្អប្រភេទលាយប្រេង
៣. ផលិតផលជាពពួកបាយអស្ងួត
៤. ផលិតផលគីមីសំណង់

- ព័ត៌មានទូទៅពីផលិតផលៈ មីសស្ទើហ្វិច ( FIX) ជាបាយអរមិនរួមមាឌ សម្រាប់ជួសជុលតាមទុយោ ទម្រជើងម៉ាស៊ីន
- លក្ខណៈពិសេសនៃផលិតផលៈមានកម្លាំងតោងស្អិតខ្ពស់ អាចទប់ទល់នឹងកម្លាំងសង្កត់ខ្លាំងមិនរួមមាឌ រឹងមាំល្អ ហើយមិនមានស្នាមប្រេះសសៃសក់។
- ការប្រើប្រាស់ៈប្រើបានទាំងក្នុង និង ក្រៅ លាបលើដែក និង ឈើដើម្បីលម្អ និងការពារ ។
- ចំណុះ៖5 Kg / កញ្ចប់
- បរិមាណប្រើប្រាស់ៈ 2Kg / cm3
- ពណ៌ៈ ប្រផេះ
- គោលដៅប្រើប្រាស់ៈសំណង់អគារថ្មី អគារចាស់ដែលត្រូវការជួសជុល និងរោងចក្រ។ល។