ក្រុមហ៊ុន ខេមបូឌាន ខេមីខល​ សឹបផ្លាយ (ខាំ-ផែន) ជាកុ្រមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកឈានមុខគេ ដែលទទួលបាន វិញ្ញាបនប័ត្រស្តង់ដារ ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ដំបូងគេនៅប្រទេសកម្ពុជា។ យើងបានចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ 2004 ជាមួយទស្សនៈវិស័យ “ ក្លាយជាក្រុមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកមួយ ដែលគួរឱ្យជឿទុកចិត្ត ដោយយើងផលិតនូវផលិតផល ដែលធានាលើគុណភាព និងមានសេវាកម្ម ឈានមុខគេ ” ។

គ្រប់ផលិតផលរបស់ក្រុមហ៊ុន ត្រូវបានផលិតឡើងក្រោមបច្ចេកវិទ្យា និងស្តង់ដារចម្រុះពីប្រទេស អាឡឺម៉ង់ អាមេរិក សិង្ហបូរី និងជប៉ុន។ ភាគច្រើននៃវត្ថុធាតុដើមរបស់យើងគឺត្រូវបាននាំចូលពីប្រទេស អាឡឺម៉ង់ អាមេរិក​​ និងសិង្ហបូរី។ រាល់ការអភិវឌ្ឍន៍ផលិតផលថ្មីនីមួយៗត្រូវស្ថិតក្រោមការស្រាវជ្រាវ និងការពិសោធន៍យ៉ាងច្បាស់លាស់របស់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ ចាប់ពីរយៈពេល ០៦-១២ ខែ។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតផលិតផលជាង៣០មុខផ្សេងៗគ្នា ដែលក្នុងនោះត្រូវបានបែងចែកជា ៤ប្រភេទ ធំៗដូចខាងក្រោម ៖

១. ថ្នាំលាបលម្អប្រភេទលាយទឹក​ (ស្ពេត្រូ)
២. ថ្នាំលាបលម្អប្រភេទលាយប្រេង
៣. ផលិតផលជាពពួកបាយអស្ងួត
៤.  ផលិតផលគីមីសំណង់ និងថ្នាំលាបឧស្សាហកម្ម

  • ព័ត៌មានទូទៅពីផលិតផល: ម៉ែក្ស ២៣​ (MAX 23) ជាប្រភេទថ្នាំទ្រនាប់ការពារក្រឡាខ្ជឹង កម្រិតខ្ពស់ ផ្សំពីកាវមិនប៉ះពាល់ដល់សុខភាព ដែលបង្កើតឡើងតាមរូបមន្តពិសេស សម្រាប់ធន់ទៅនឹងបរិយាកាសខាងក្រៅ។
  • លក្ខណពិសេសនៃផលិតផលៈ អាចទប់ទល់នឹងការបែកក្រឡាខ្ជឹង​ បង្កើនការតោងស្អិតរវាងថ្នាំសម្រេច ជាមួយផ្ទៃម្សៅបៀក និងឈ្នះផ្សិត/ស្លែ ។
  • ការប្រើប្រាស់ៈលាបបានទាំងក្នុង និង ក្រៅ លាបលើផ្ទៃ ស៊ីម៉ងតិ៍ ដើម្បី ការពារ និង រក្សា ថ្នាំពណ៌ស្រទាប់ខាងលើ អោយជាប់ និងមានសោភ័ណភាពបានយូរ។
  • ចំណុះ៖ 15 លីត្រ  ​​​    3.8 លីត្រ
  • ទំហំគ្របដណ្តប់ៈ111-122​​​​ m2 /ធុង15 លីត្រ

(សម្រាប់ការរុញ/លាប 1ទឹក)

  • គោលដៅប្រើប្រាស់ៈ​​  សំណង់ប្រណិតគ្រប់ប្រភេទ