ក្រុមហ៊ុន ខេមបូឌាន ខេមីខល​ សឹបផ្លាយ (ខាំ-ផែន) ជាកុ្រមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកឈានមុខគេ ដែលទទួលបាន វិញ្ញាបនប័ត្រស្តង់ដារ ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ដំបូងគេនៅប្រទេសកម្ពុជា។ យើងបានចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ 2004 ជាមួយទស្សនៈវិស័យ “ ក្លាយជាក្រុមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកមួយ ដែលគួរឱ្យជឿទុកចិត្ត ដោយយើងផលិតនូវផលិតផល ដែលធានាលើគុណភាព និងមានសេវាកម្ម ឈានមុខគេ ” ។

គ្រប់ផលិតផលរបស់ក្រុមហ៊ុន ត្រូវបានផលិតឡើងក្រោមបច្ចេកវិទ្យា និងស្តង់ដារចម្រុះពីប្រទេស អាឡឺម៉ង់ អាមេរិក សិង្ហបូរី និងជប៉ុន។ ភាគច្រើននៃវត្ថុធាតុដើមរបស់យើងគឺត្រូវបាននាំចូលពីប្រទេស អាឡឺម៉ង់ អាមេរិក​​ និងសិង្ហបូរី។ រាល់ការអភិវឌ្ឍន៍ផលិតផលថ្មីនីមួយៗត្រូវស្ថិតក្រោមការស្រាវជ្រាវ និងការពិសោធន៍យ៉ាងច្បាស់លាស់របស់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ ចាប់ពីរយៈពេល ០៦-១២ ខែ។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតផលិតផលជាង៣០មុខផ្សេងៗគ្នា ដែលក្នុងនោះត្រូវបានបែងចែកជា ៤ប្រភេទ ធំៗដូចខាងក្រោម ៖

១. ថ្នាំលាបលម្អប្រភេទលាយទឹក​ (ស្ពេត្រូ)
២. ថ្នាំលាបលម្អប្រភេទលាយប្រេង
៣. ផលិតផលជាពពួកបាយអស្ងួត
៤.  ផលិតផលគីមីសំណង់ និងថ្នាំលាបឧស្សាហកម្ម

  • ព័ត៌មានទូទៅពីផលិតផល: សកល (SAKAL) ជាថ្នាំលាបលម្អប្រភេទលាយទឹក(ស្ពេត្រូ) ដែលផ្សំដោយកាវអាគ្រីលីកសុទ្ធល្អលេខមួយ លាបបានទាំងក្រៅ និងក្នុង។ ​​​ ធន់នឹងអាកាសធាតុគ្រប់យ៉ាង និងស្វិតជាប់ល្អ។ ប្រើបានលើផ្ទៃជញ្ជាំងគ្រប់ប្រភេទមិនកាន់ធូលី មិនដុះផ្សិត និងអាចលាងទឹកបាន។
  • លក្ខណពិសេសនៃផលិតផលៈសាច់ម៉ដ្ឋរលោង​ មិនចាំងពន្លឺ មិនសូវកាន់ធូលី​ អាចលាងសម្អាតស្នាមប្រលាក់បាន​ មិនជាំទឹក អាចទប់ទល់នឹងស្លែ/ផ្សិតបាន។
  • ការប្រើប្រាស់ៈលាបបានទាំងក្នុង និង ក្រៅ លាបលើផ្ទៃ ស៊ីម៉ងតិ៍ និងឈើ ដើម្បីលម្អ និងការពារ រក្សាបាននូវសោភណភាព។
  • ចំណុះ 26 គ.ក​
  • ទំហំគ្របដណ្តប់ៈ  85 – 75 m2 /ធុង​ 26 គ.ក​ (សម្រាប់ការរុញ/លាប 2ទឹក)
  • ពណ៌ៈ អាចជ្រើសរើសបានគ្រប់ពណ៌តាមតម្រូវការ
  • គោលដៅប្រើប្រាស់ៈ សំណង់ គ្រប់ប្រភេទ