ក្រុមហ៊ុន ខេមបូឌាន ខេមីខល សឹបផ្លាយ (ខាំ-ផែន) ជាកុ្រមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកឈានមុខគេ ដែលទទួលបាន វិញ្ញាបនប័ត្រស្តង់ដារ ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ដំបូងគេនៅប្រទេសកម្ពុជា។ យើងបានចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ 2004 ជាមួយទស្សនៈវិស័យ “ ក្លាយជាក្រុមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកមួយ ដែលគួរឱ្យជឿទុកចិត្ត ដោយយើងផលិតនូវផលិតផល ដែលធានាលើគុណភាព និងមានសេវាកម្ម ឈានមុខគេ ” ។
គ្រប់ផលិតផលរបស់ក្រុមហ៊ុន ត្រូវបានផលិតឡើងក្រោមបច្ចេកវិទ្យា និងស្តង់ដារចម្រុះពីប្រទេស អាឡឺម៉ង់ អាមេរិក សិង្ហបូរី និងជប៉ុន។ ភាគច្រើននៃវត្ថុធាតុដើមរបស់យើងគឺត្រូវបាននាំចូលពីប្រទេស អាឡឺម៉ង់ អាមេរិក និងសិង្ហបូរី។ រាល់ការអភិវឌ្ឍន៍ផលិតផលថ្មីនីមួយៗត្រូវស្ថិតក្រោមការស្រាវជ្រាវ និងការពិសោធន៍យ៉ាងច្បាស់លាស់របស់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ ចាប់ពីរយៈពេល ០៦-១២ ខែ។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតផលិតផលជាង៣០មុខផ្សេងៗគ្នា ដែលក្នុងនោះត្រូវបានបែងចែកជា ៤ប្រភេទ ធំៗដូចខាងក្រោម ៖
១. ថ្នាំលាបលម្អប្រភេទលាយទឹក
២. ថ្នាំលាបលម្អប្រភេទលាយប្រេង
៣. ផលិតផលជាពពួកបាយអស្ងួត
៤. ផលិតផលគីមីសំណង់
- ព័ត៌មានទូទៅពីផលិតផល:ហូមី (HOMY) ជាប្រភេទថ្នាំលាបលម្អប្រភេទលាយទឹកដែលផ្សំជាមួយកាវអាគ្រីលីក មានគុណភាពល្អ។ វាមានសាច់ម៉ដ្ឋរាបស្មើ និងកម្រិតតោងស្អិតល្អ ទាំងលើផ្ទៃខាងក្រៅ និងខាងក្នុង។
- លក្ខណពិសេសនៃផលិតផលៈគុណភាពល្អទទួលបាន ជាមួយកម្រិតថ្លៃ មានលក្ខណៈសន្សំសំចៃខ្ពស់។
- ការប្រើប្រាស់ៈលាបបានទាំងខាងក្នុង និងខាងក្រៅ លើផ្ទៃជញ្ជាំង, ពិដាន, ម្នាងសិលា,បេតុង និងឥដ្ឋ។
- ទម្ងន់៖ 26 Kg និង 5 Kg
- ទំហំគ្របដណ្តប់ៈ
ហូមីក្នុង 44 – 55 m2 និង ហូមីក្រៅ 55 – 66 m2 /ធុង26Kg (សម្រាប់ការរុញ/លាប 2ទឹក)
- ពណ៌ៈអាចជ្រើសរើសបានគ្រប់ពណ៌តាមតម្រូវការ
- គោលដៅប្រើប្រាស់ៈសំណង់ ពាណិជ្ជកម្ម និងឧស្សាហកម្មទូទៅ