
ក្រុមហ៊ុន ខេមបូឌាន ខេមីខល សឹបផ្លាយ (ខាំ-ផែន) ជាកុ្រមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកឈានមុខគេ ដែលទទួលបាន វិញ្ញាបនប័ត្រស្តង់ដារ ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ដំបូងគេនៅប្រទេសកម្ពុជា។ យើងបានចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ 2004 ជាមួយទស្សនៈវិស័យ “ ក្លាយជាក្រុមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកមួយ ដែលគួរឱ្យជឿទុកចិត្ត ដោយយើងផលិតនូវផលិតផល ដែលធានាលើគុណភាព និងមានសេវាកម្ម ឈានមុខគេ ” ។
គ្រប់ផលិតផលរបស់ក្រុមហ៊ុន ត្រូវបានផលិតឡើងក្រោមបច្ចេកវិទ្យា និងស្តង់ដារចម្រុះពីប្រទេស អាឡឺម៉ង់ អាមេរិក សិង្ហបូរី និងជប៉ុន។ ភាគច្រើននៃវត្ថុធាតុដើមរបស់យើងគឺត្រូវបាននាំចូលពីប្រទេស អាឡឺម៉ង់ អាមេរិក និងសិង្ហបូរី។ រាល់ការអភិវឌ្ឍន៍ផលិតផលថ្មីនីមួយៗត្រូវស្ថិតក្រោមការស្រាវជ្រាវ និងការពិសោធន៍យ៉ាងច្បាស់លាស់របស់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ ចាប់ពីរយៈពេល ០៦-១២ ខែ។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតផលិតផលជាង៣០មុខផ្សេងៗគ្នា ដែលក្នុងនោះត្រូវបានបែងចែកជា ៤ប្រភេទ ធំៗដូចខាងក្រោម ៖
១.ថ្នាំលាបលម្អប្រភេទលាយទឹក(ស្ពេត្រូ)
២.ថ្នាំលាបលម្អប្រភេទលាយប្រេង
៣.ផលិតផលជាពពួកបាយអស្ងួត
៤. គីមីសំណង់ និងថ្នាំលាបប្រភេទឧស្សាហកម្ម

- ព័ត៌មានទូទៅពីផលិតផល: ថៃហ្គឹវូដ (TIGER WOOD) ប្រភេទថ្នាំស្ពេត្រូលាបឈើកម្រិតខ្ពស់ ដែលផ្សំឡើងដោយកាវអាគ្រីលីកមានម៉ូលេគុលម៉ដ្ឋ ជាប់ស្វិតដែលមានលក្ខណៈ
ពិសេលក្នុងការបង្កើនគុណភាព និងសោភ័ណភាពរបស់សាច់ឈើ។ - លក្ខណពិសេសនៃផលិតផលៈធ្វើឱ្យឈើលេចក្រលាស្អាត ភ្លឺរលោងល្អ និងជាប់បានយូរ
- ការប្រើប្រាស់ៈលើផ្ទៃឈើលាបបានទាំងខាងក្នុង និងខាងក្រៅ ដើម្បីលម្អ និង ការពារ
- ទម្ងន់៖ 18 លីត្រ 3.8 លីត្រ
- ទំហំគ្របដណ្តប់ៈ 77- 88 m2 /ធុង18 លីត្រ (សម្រាប់ការរុញ/លាប 2ទឹក)
- ពណ៌ៈ មាន5ពណ៌សម្រាប់ជ្រើសរើស
- គោលដៅប្រើប្រាស់ៈ សណង់ពីឈើគ្រប់ប្រភេទ