ក្រុមហ៊ុន ខេមបូឌាន ខេមីខល​ សឹបផ្លាយ (ខាំ-ផែន) ជាកុ្រមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកឈានមុខគេ ដែលទទួលបាន វិញ្ញាបនប័ត្រស្តង់ដារ ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ដំបូងគេនៅប្រទេសកម្ពុជា។ យើងបានចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ 2004 ជាមួយទស្សនៈវិស័យ “ ក្លាយជាក្រុមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកមួយ ដែលគួរឱ្យជឿទុកចិត្ត ដោយយើងផលិតនូវផលិតផល ដែលធានាលើគុណភាព និងមានសេវាកម្ម ឈានមុខគេ ” ។

គ្រប់ផលិតផលរបស់ក្រុមហ៊ុន ត្រូវបានផលិតឡើងក្រោមបច្ចេកវិទ្យា និងស្តង់ដារចម្រុះពីប្រទេស អាឡឺម៉ង់ អាមេរិក សិង្ហបូរី និងជប៉ុន។ ភាគច្រើននៃវត្ថុធាតុដើមរបស់យើងគឺត្រូវបាននាំចូលពីប្រទេស អាឡឺម៉ង់ អាមេរិក​​ និងសិង្ហបូរី។ រាល់ការអភិវឌ្ឍន៍ផលិតផលថ្មីនីមួយៗត្រូវស្ថិតក្រោមការស្រាវជ្រាវ និងការពិសោធន៍យ៉ាងច្បាស់លាស់របស់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ ចាប់ពីរយៈពេល ០៦-១២ ខែ។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតផលិតផលជាង៣០មុខផ្សេងៗគ្នា ដែលក្នុងនោះត្រូវបានបែងចែកជា ៤ប្រភេទ ធំៗដូចខាងក្រោម ៖

១. ថ្នាំលាបលម្អប្រភេទលាយទឹក
២. ថ្នាំលាបលម្អប្រភេទលាយប្រេង
៣. ផលិតផលជាពពួកបាយអស្ងួត
៤.  ផលិតផលគីមីសំណង់

  • ទឹកថ្នាំលាយបេតុង រឺ បាយអដើម្បីជួយការពារជម្រាបទឹក

    CCOMO ជាទឹកថ្នាំ សម្រាប់លាយក្នុងបាយអ ដើម្បីបង្កើនប្រសិទ្ធភាពរបស់បាយអ ឬ បេតុង ជម្រុញឱ្យមានរំលាត់ទឹក​ និងភាពបត់បែនខ្ពស់ ធ្វើឱ្យជាប់គង់វង្សបានយូរ។

    គុណសម្បត្តិ

    • គ្មានសារធាតុពុល (អាចប្រើជាមួយកន្លែងផ្ទុកទឹកប្រើប្រាស់)
    • មានកម្រិតតោងស្អិតខ្ពស់ និងរួមផ្សំជាមួយសមាសធាតុដទៃបានល្អ
    • បង្កើនភាពបត់បែន និងបន្ថយការប្រេះរបស់បេតុង
    • ជួយឱ្យបាយអ/បេតុង ធន់នឹងទឹក
    • បង្កើនប្រសិទ្ធភាពបាយអ/បេតុងធន់នឹងភាពសឹករេចរឹល
    • ធន់នឺងសារធាតុគីមីផ្សេងៗ

    ខ្នាតវេចខ្ចប់ៈ

    – 25 L (លីត្រ) / ធុង

    – 5 L (លីត្រ) x 4 / កេស

    គោលដៅប្រើប្រាស់: សណង់អគារគ្រប់ប្រភេទ