
ក្រុមហ៊ុន ខេមបូឌាន ខេមីខល សឹបផ្លាយ (ខាំ-ផែន) ជាកុ្រមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកឈានមុខគេ ដែលទទួលបាន វិញ្ញាបនប័ត្រស្តង់ដារ ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ដំបូងគេនៅប្រទេសកម្ពុជា។ យើងបានចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ 2004 ជាមួយទស្សនៈវិស័យ “ ក្លាយជាក្រុមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកមួយ ដែលគួរឱ្យជឿទុកចិត្ត ដោយយើងផលិតនូវផលិតផល ដែលធានាលើគុណភាព និងមានសេវាកម្ម ឈានមុខគេ ” ។
គ្រប់ផលិតផលរបស់ក្រុមហ៊ុន ត្រូវបានផលិតឡើងក្រោមបច្ចេកវិទ្យា និងស្តង់ដារចម្រុះពីប្រទេស អាឡឺម៉ង់ អាមេរិក សិង្ហបូរី និងជប៉ុន។ ភាគច្រើននៃវត្ថុធាតុដើមរបស់យើងគឺត្រូវបាននាំចូលពីប្រទេស អាឡឺម៉ង់ អាមេរិក និងសិង្ហបូរី។ រាល់ការអភិវឌ្ឍន៍ផលិតផលថ្មីនីមួយៗត្រូវស្ថិតក្រោមការស្រាវជ្រាវ និងការពិសោធន៍យ៉ាងច្បាស់លាស់របស់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ ចាប់ពីរយៈពេល ០៦-១២ ខែ។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតផលិតផលជាង៣០មុខផ្សេងៗគ្នា ដែលក្នុងនោះត្រូវបានបែងចែកជា ៤ប្រភេទ ធំៗដូចខាងក្រោម ៖
១. ថ្នាំលាបលម្អប្រភេទលាយទឹក (ស្ពេត្រូ)
២. ថ្នាំលាបលម្អប្រភេទលាយប្រេង
៣. ផលិតផលជាពពួកបាយអស្ងួត
៤. គីមីសំណង់ និងថ្នាំលាបឧស្សាហកម្ម

- ព័ត៌មានទូទៅពីផលិតផលៈ ព្រីវ៉ាលិន អេស (PREVALENT S) ជាប្រភេទថ្នាំទ្រនាប់ កម្រិតកណ្តាល ដែលផ្សំឡើងពីកាវអាគ្រីលីក តាមរូបមន្តពិសេស សម្រាប់ទប់ទល់នឹងលក្ខខណ្ឌខាងក្រៅបាន។
- លក្ខណពិសេសនៃផលិតផលៈធន់ទៅនឹងផ្សិត ផ្កាអំបិល និងជួយបង្កើនកំលាំងតោងស្អិតរវាងថ្នាំសម្រេច ជាមួយផ្ទៃម្សៅបៀក។
- ការប្រើប្រាស់ៈលាបបានទាំងក្នុង និង ក្រៅ លាបលើផ្ទៃ ស៊ីម៉ងតិ៍ថ្មី ដើម្បី ការពារ និង រក្សាថ្នាំពណ៌ស្រទាប់ខាងលើអោយជាប់ និងមានសោភ័ណភាពបានយូរ។
- ទម្ងន់៖ 26 kg 5 kg
- ទំហំគ្របដណ្តប់ៈ 177-188 m2 /ធុង 26 kg (សម្រាប់រុញ/លាប 1 ទឹក)
- គោលដៅប្រើប្រាស់ៈសំណង់គ្រប់ប្រភេទ