
ក្រុមហ៊ុន ខេមបូឌាន ខេមីខល សឹបផ្លាយ (ខាំ-ផែន) ជាកុ្រមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកឈានមុខគេ ដែលទទួលបាន វិញ្ញាបនប័ត្រស្តង់ដារ ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ដំបូងគេនៅប្រទេសកម្ពុជា។ យើងបានចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ 2004 ជាមួយទស្សនៈវិស័យ “ ក្លាយជាក្រុមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកមួយ ដែលគួរឱ្យជឿទុកចិត្ត ដោយយើងផលិតនូវផលិតផល ដែលធានាលើគុណភាព និងមានសេវាកម្ម ឈានមុខគេ ” ។
គ្រប់ផលិតផលរបស់ក្រុមហ៊ុន ត្រូវបានផលិតឡើងក្រោមបច្ចេកវិទ្យា និងស្តង់ដារចម្រុះពីប្រទេស អាឡឺម៉ង់ អាមេរិក សិង្ហបូរី និងជប៉ុន។ ភាគច្រើននៃវត្ថុធាតុដើមរបស់យើងគឺត្រូវបាននាំចូលពីប្រទេស អាឡឺម៉ង់ អាមេរិក និងសិង្ហបូរី។ រាល់ការអភិវឌ្ឍន៍ផលិតផលថ្មីនីមួយៗត្រូវស្ថិតក្រោមការស្រាវជ្រាវ និងការពិសោធន៍យ៉ាងច្បាស់លាស់របស់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ ចាប់ពីរយៈពេល ០៦-១២ ខែ។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតផលិតផលជាង៣០មុខផ្សេងៗគ្នា ដែលក្នុងនោះត្រូវបានបែងចែកជា ៤ប្រភេទ ធំៗដូចខាងក្រោម ៖
១. ថ្នាំលាបលម្អប្រភេទលាយទឹក (ស្ពេត្រូ)
២. ថ្នាំលាបលម្អប្រភេទលាយប្រេង
៣. ផលិតផលជាពពួកបាយអស្ងួត
៤. ផលិតផលគីមីសំណង់ និងថ្នាំលាបឧស្សាហកម្ម

- ព័ត៌មានទូទៅពីផលិតផល:ផែនតិក្ស ស៊ូបពើ (PAINTEX SUPER) ជាប្រភេទថ្នាំលាបលម្អប្រភេទលាយទឹក ផ្សំឡើងពីកាវអាគ្រីលីកសុទ្ធ 100% ដែលមានសាច់ម៉ដ្ឋរលោង មិនចាំងពន្លឺ និងអាចប្រើប្រាស់បានទាំងលើផ្ទៃខាងក្រៅ និងខាងក្នុង។
- លក្ខណពិសេសនៃផលិតផលៈសាច់ម៉ដ្ឋរលោង មិនចាំងពន្លឺ មិនសូវកាន់ធូលី អាចលាងសម្អាតស្នាមប្រលាក់បាន មិនជាំទឹក អាចទប់ទល់នឹងស្លែ/ផ្សិតបានធានាគុណភាពលើស 77ខែ។
- ការប្រើប្រាស់ៈលាបបានទាំងក្នុង និង ក្រៅ លាបលើផ្ទៃ ស៊ីម៉ងតិ៍ និងឈើ ដើម្បីលំអ និងការពារ រក្សាបាននូវសោភណភាព។
- ចំណុះ៖ 18 លីត្រ 3.8 លីត្រ
- ទំហំគ្របដណ្តប់ៈ 88 – 122 m2 /ធុង18 លីត្រ (សម្រាប់ការរុញ/លាប 2ទឹក)
- ពណ៌ៈ អាចជ្រើសរើសបានគ្រប់ពណ៌តាមតម្រូវការ
- គោលដៅប្រើប្រាស់ៈ សំណង់ គ្រប់ប្រភេទ