ក្រុមហ៊ុន ខេមបូឌាន ខេមីខល​ សឹបផ្លាយ (ខាំ-ផែន) ជាកុ្រមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកឈានមុខគេ ដែលទទួលបាន វិញ្ញាបនប័ត្រស្តង់ដារ ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ដំបូងគេនៅប្រទេសកម្ពុជា។ យើងបានចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ 2004 ជាមួយទស្សនៈវិស័យ “ ក្លាយជាក្រុមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកមួយ ដែលគួរឱ្យជឿទុកចិត្ត ដោយយើងផលិតនូវផលិតផល ដែលធានាលើគុណភាព និងមានសេវាកម្ម ឈានមុខគេ ” ។

គ្រប់ផលិតផលរបស់ក្រុមហ៊ុន ត្រូវបានផលិតឡើងក្រោមបច្ចេកវិទ្យា និងស្តង់ដារចម្រុះពីប្រទេស អាឡឺម៉ង់ អាមេរិក សិង្ហបូរី និងជប៉ុន។ ភាគច្រើននៃវត្ថុធាតុដើមរបស់យើងគឺត្រូវបាននាំចូលពីប្រទេស អាឡឺម៉ង់ អាមេរិក​​ និងសិង្ហបូរី។ រាល់ការអភិវឌ្ឍន៍ផលិតផលថ្មីនីមួយៗត្រូវស្ថិតក្រោមការស្រាវជ្រាវ និងការពិសោធន៍យ៉ាងច្បាស់លាស់របស់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ ចាប់ពីរយៈពេល ០៦-១២ ខែ។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតផលិតផលជាង៣០មុខផ្សេងៗគ្នា ដែលក្នុងនោះត្រូវបានបែងចែកជា ៤ប្រភេទ ធំៗដូចខាងក្រោម ៖

១. ថ្នាំលាបលម្អប្រភេទលាយទឹក
២. ថ្នាំលាបលម្អប្រភេទលាយប្រេង
៣. ផលិតផលជាពពួកបាយអស្ងួត
៤.  ផលិតផលគីមីសំណង់

  • ព័ត៌មានទូទៅពីផលិតផលៈ  ​​ណេវឺដ្រប់(NEVERDROP) ជាប្រភេទស៊ីម៉ងត៍កាវ គុណភាពកម្រិតខ្ពស់ ដែលលាយស្រេចតាមរូបមន្តស្តង់ដារ ប្រើសម្រាប់បិទការ៉ូ​ (ទាំងលើផ្ទៃបញ្ឈរ និងផ្ទៃផ្តេក)។
  • លក្ខណៈពិសេសនៃផលិតផលៈស្រួលប្រើ់ កម្លាំងជាប់ស្អិតខ្ពស់មានភាពបត់បែនអាចបំបាត់ការប្រេះការ៉ូ និងមានភាពជាប់គង់វង្សបានយូរអង្វែង។
  • ការប្រើប្រាស់ៈ

       – ​ណេវឺ្រដបបាវពណ៌ខៀវ ប្រើប្រាស់សម្រាប់បិទការ៉ូទូទៅ

      -​​​ ណេវឺ្រដបបាវពណ៌ខ្មៅ​ ប្រើប្រាស់សម្រាប់

          បិទការ៉ូអាងទឹក​​ (ព្រោះវាធន់នឹងទឹក)

  • ចំណុះ៖     20 Kg​ /បាវ
  • ទំហំគ្របដណ្តប់ៈ  ប្រមាណ 3 Kg​ /m²