ក្រុមហ៊ុន ខេមបូឌាន ខេមីខល សឹបផ្លាយ (ខាំ-ផែន) ជាកុ្រមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកឈានមុខគេ ដែលទទួលបាន វិញ្ញាបនប័ត្រស្តង់ដារ ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ដំបូងគេនៅប្រទេសកម្ពុជា។ យើងបានចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ 2004 ជាមួយទស្សនៈវិស័យ “ ក្លាយជាក្រុមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកមួយ ដែលគួរឱ្យជឿទុកចិត្ត ដោយយើងផលិតនូវផលិតផល ដែលធានាលើគុណភាព និងមានសេវាកម្ម ឈានមុខគេ ” ។
គ្រប់ផលិតផលរបស់ក្រុមហ៊ុន ត្រូវបានផលិតឡើងក្រោមបច្ចេកវិទ្យា និងស្តង់ដារចម្រុះពីប្រទេស អាឡឺម៉ង់ អាមេរិក សិង្ហបូរី និងជប៉ុន។ ភាគច្រើននៃវត្ថុធាតុដើមរបស់យើងគឺត្រូវបាននាំចូលពីប្រទេស អាឡឺម៉ង់ អាមេរិក និងសិង្ហបូរី។ រាល់ការអភិវឌ្ឍន៍ផលិតផលថ្មីនីមួយៗត្រូវស្ថិតក្រោមការស្រាវជ្រាវ និងការពិសោធន៍យ៉ាងច្បាស់លាស់របស់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ ចាប់ពីរយៈពេល ០៦-១២ ខែ។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតផលិតផលជាង៣០មុខផ្សេងៗគ្នា ដែលក្នុងនោះត្រូវបានបែងចែកជា ៤ប្រភេទ ធំៗដូចខាងក្រោម ៖
១. ថ្នាំលាបលម្អប្រភេទលាយទឹក (ស្ពេត្រូ)
២. ថ្នាំលាបលម្អប្រភេទលាយប្រេង
៣. ផលិតផលជាពពួកបាយអស្ងួត
៤. ផលិតផលគីមីសំណង់ និងថ្នាំលាបឧស្សាហកម្ម
- ព័ត៌មានទូទៅពីផលិតផលៈ M33 ជាថ្នាំលាបលម្អ ប្រភេទលាយប្រេងកម្រិតខ្ពស់ ភ្លឺរលោងល្មម ដែលផ្សំឡើងពីកាវថ្នាំប្រេង (LONG OIL ALKYD RESIN) ដែលមានគុណភាពខ្ពស់សម្រាប់លាបលើផ្ទៃឈើ និងដែក ទាំងខាងក្រៅ និងខាងក្នុង។
- លក្ខណៈពិសេសនៃផលិតផលៈងាយស្រួលលាបជាងគេ មានលំហូរល្អ លាបជិតល្អ
- ការប្រើប្រាស់ៈប្រើបានទាំងក្នុង និង ក្រៅ លាបលើដែក និង ឈើដើម្បីលម្អ និងការពារ ។
- ចំណុះ៖ 18 Kg, 4Kg, 1Kg
- ទំហំគ្របដណ្តប់ៈ
– លើដែក: 122-133 m²/ ធុង18 kg (លាប2ទឹក ជិតយ៉ាងល្អ)
– លើឈើ: 111-122 m²/ ធុង18 kg (លាប2ទឹក ជិតយ៉ាងល្អ)
- គោលដៅប្រើប្រាស់ៈសំណង់សង់ពីឈើ និងដែកគ្រប់ប្រភេទ