ក្រុមហ៊ុន ខេមបូឌាន ខេមីខល​ សឹបផ្លាយ (ខាំ-ផែន) ជាកុ្រមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកឈានមុខគេ ដែលទទួលបាន វិញ្ញាបនប័ត្រស្តង់ដារ ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ដំបូងគេនៅប្រទេសកម្ពុជា។ យើងបានចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ 2004 ជាមួយទស្សនៈវិស័យ “ ក្លាយជាក្រុមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកមួយ ដែលគួរឱ្យជឿទុកចិត្ត ដោយយើងផលិតនូវផលិតផល ដែលធានាលើគុណភាព និងមានសេវាកម្ម ឈានមុខគេ ” ។

គ្រប់ផលិតផលរបស់ក្រុមហ៊ុន ត្រូវបានផលិតឡើងក្រោមបច្ចេកវិទ្យា និងស្តង់ដារចម្រុះពីប្រទេស អាឡឺម៉ង់ អាមេរិក សិង្ហបូរី និងជប៉ុន។ ភាគច្រើននៃវត្ថុធាតុដើមរបស់យើងគឺត្រូវបាននាំចូលពីប្រទេស អាឡឺម៉ង់ អាមេរិក​​ និងសិង្ហបូរី។ រាល់ការអភិវឌ្ឍន៍ផលិតផលថ្មីនីមួយៗត្រូវស្ថិតក្រោមការស្រាវជ្រាវ និងការពិសោធន៍យ៉ាងច្បាស់លាស់របស់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ ចាប់ពីរយៈពេល ០៦-១២ ខែ។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតផលិតផលជាង៣០មុខផ្សេងៗគ្នា ដែលក្នុងនោះត្រូវបានបែងចែកជា ៤ប្រភេទ ធំៗដូចខាងក្រោម ៖

១. ថ្នាំលាបលម្អប្រភេទលាយទឹក (ស្ពេត្រូ)
២. ថ្នាំលាបលម្អប្រភេទលាយប្រេង
៣. ផលិតផលជាពពួកបាយអស្ងួត
៤.  ផលិតផលគីមីសំណង់ និងថ្នាំលាបឧស្សាហកម្ម

  • ព័ត៌ទូទៅពីផលិតផលៈចាបមាស​(JAB MEAS) ជាថ្នាំទឹកមាសសម្រាប់លាបលម្អ ប្រភេទលាយទឹកកម្រិតព្រីមៀម ដែលផ្សំឡើងដោយកាវ និងលក្ខពិសេស ធ្វើឱ្យថ្នាំចាបមាសមានកម្រិតតោងស្អិត និងរក្សាពណ៌បានយូរអង្វែង។
  • លក្ខណៈពិសេសនៃផលិតផលៈសាច់ថ្នាំជាប់ស្វិត លេចពណ៌ទឹកមាសច្បាស់ ភ្លឺ និងកាន់ពណ៌បានយូរ។
  • ការប្រើប្រាស់ៈលាបលើផ្ទៃស៊ីម៉ងតិ័ ឈើ និង ដែក (ដោយមានលាបថ្នាំទ្រនាប់ទឹកមាស)​។
  • ចំណុះ 18 លីត្រ ,  3.8 លីត្រ , 1​ លីត្រ
  • ទំហំគ្របដណ្តប់ៈ122-133 12 m² / ធុង​18 លីត្រ (សម្រាប់ការរុញ/លាប 2ទឹក លើផ្ទៃរលោងស្មើ)
  • គោលដៅប្រើប្រាស់ៈសំណង់ប្រណិត និង​វិចិត្រសិល្បៈគ្រប់ប្រភេទ