
ក្រុមហ៊ុន ខេមបូឌាន ខេមីខល សឹបផ្លាយ (ខាំ-ផែន) ជាកុ្រមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកឈានមុខគេ ដែលទទួលបាន វិញ្ញាបនប័ត្រស្តង់ដារ ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ដំបូងគេនៅប្រទេសកម្ពុជា។ យើងបានចាប់ផ្តើមអាជីវកម្ម នៅឆ្នាំ 2004 ជាមួយទស្សនៈវិស័យ “ ក្លាយជាក្រុមហ៊ុន ផលិតថ្នាំលាបក្នុងស្រុកមួយ ដែលគួរឱ្យជឿទុកចិត្ត ដោយយើងផលិតនូវផលិតផល ដែលធានាលើគុណភាព និងមានសេវាកម្ម ឈានមុខគេ ” ។
គ្រប់ផលិតផលរបស់ក្រុមហ៊ុន ត្រូវបានផលិតឡើងក្រោមបច្ចេកវិទ្យា និងស្តង់ដារចម្រុះពីប្រទេស អាឡឺម៉ង់ អាមេរិក សិង្ហបូរី និងជប៉ុន។ ភាគច្រើននៃវត្ថុធាតុដើមរបស់យើងគឺត្រូវបាននាំចូលពីប្រទេស អាឡឺម៉ង់ អាមេរិក និងសិង្ហបូរី។ រាល់ការអភិវឌ្ឍន៍ផលិតផលថ្មីនីមួយៗត្រូវស្ថិតក្រោមការស្រាវជ្រាវ និងការពិសោធន៍យ៉ាងច្បាស់លាស់របស់ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ ចាប់ពីរយៈពេល ០៦-១២ ខែ។ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតផលិតផលជាង៣០មុខផ្សេងៗគ្នា ដែលក្នុងនោះត្រូវបានបែងចែកជា ៤ប្រភេទ ធំៗដូចខាងក្រោម ៖
១. ថ្នាំលាបលម្អប្រភេទលាយទឹក
២. ថ្នាំលាបលម្អប្រភេទលាយប្រេង
៣. ផលិតផលជាពពួកបាយអស្ងួត
៤. ផលិតផលគីមីសំណង់

CL-10 ជាកាវ ឡាតិក្ស (Latex) សម្រាប់លាយក្នុងបាយអ ដើម្បីបង្កើនប្រសិទ្ធភាពរបស់បាយអ ឬ បេតុង ជម្រុញឱ្យយកាន់តែប្រសើរឡើងនូវការតោងស្អិត ស្វិតជាប់ និងភាពបត់បែនខ្ពស់ ធ្វើឱ្យជាប់គង់វង្សបានយូរ។
គុណសម្បត្តិ
- គ្មានសារធាតុពុល (អាចប្រើជាមួយកន្លែងផ្ទុកទឹកប្រើប្រាស់)
- មានកម្រិតតោងស្អិតខ្ពស់ និងរួមផ្សំជាមួយសមាសធាតុដទៃបានល្អ
- បង្កើនភាពបត់បែន និងបន្ថយការប្រេះរបស់បេតុង
- ជួយឱ្យបាយអ/បេតុង ធន់នឹងទឹក
- បង្កើនប្រសិទ្ធភាពបាយអ/បេតុងធន់នឹងភាពសឹករេចរឹល
- ធន់នឺងសារធាតុគីមីផ្សេងៗ
ការប្រើប្រាស់
- លាយក្នុងបាយអ បង្កើនភាពស្វិត និងការពារការជ្រាបទឹក
- ប្រើភ្នាសស្តើង ការពារការជ្រាបទឹក (ផ្ទៃបាតៈ បន្ទប់ទឹក អាងទឹក ។ល។)
- លាយក្នុងបេតុងក្រឡុក ដើម្បីបង្កើនប្រសិទ្ធភាពបេតុង
បរិមាណប្រើប្រាស់ 10%-15% នៃល្បាយបាយអសរុប
ការវេចខ្ចប់ 25 L (លីត្រ) / ធុង
5 L (លីត្រ/ x4 / កេស)
គោលដៅប្រើប្រាស់: សណង់អគារគ្រប់ប្រភេទ