ប្រសាសន៍របស់លោក សោម សម្បត្តិ នាយកប្រតិបត្តិនៃក្រុមហ៊ុន ខាំ-ផែន ថ្នាំពណ៌ជាតិ ក្នុងឱកាសបរិច្ចាកប្រាក់ជូនដល់ អង្គការដើម្បីភាពញញឹមនៃកុមារ(PSE) កាលពីថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៧
ខ្ញុំបានស្គាល់ និងចូលរួមជួយឧបត្ថម្ភដល់អង្គការ PSE នេះ តាំងពីខ្ញុំនៅធ្វើការអោយគេម្លេះ រហូតដល់ខ្ញុំចាប់ផ្តើមអាជីវកម្មខ្លួន ឯង ក៏នៅតែបន្តជួយ ដោយខ្ញុំយល់ថា អង្គការនេះជាកន្លែងដ៏ល្អបំផុតមួយដែលបានកសាងមនុស្សល្អ និងមានសមត្ថភាពសម្រាប់សង្គមជាតិ។ ការចូលរួមរបស់យើងរួមមាន៖ ការឧបត្ថម្ភជាថវិការក្នុងកម្មវិធី នានាដែលអង្គការនេះរៀបចំឡើងដូចជា កម្មវីធីតាំងពិពណ៌ម្ហូបអាហារសប្បុរសធម៌រាល់ឆ្នាំ កម្មវិធី Gala Dinner, កម្មវិធី Rice to School, ។ល។ លើសពីនេះ យើងក៏បានឧបត្ថម្ភជាថវិការដល់ក្រុមសិល្បៈផ្នែក របាំត្រុដិនៃអង្គការនេះជារៀងរាល់ឆ្នាំ ការបរិច្ចាកថ្នាំពណ៌សម្រាប់លាបអាគារសិក្សា ក្រៅពីថវិការយើង ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសិក្សារបស់សិស្ស តាមរយៈការចូលរួមធ្វើជាវាគ្មិនចែករំលែក ចំណេះដឹងនិងបទពិសោធន៍ដល់សិស្ស ការចូលរួមប្រជុំគណៈកម្មការនាយករបស់សាលាសំណង់ និង សាលាពាណិជ្ជកម្ម និងទទួលទស្សកិច្ចសិក្សា និងកម្មសិក្សាសម្រាប់សិស្សនិស្សិតពីអង្គការនេះផងដែរ។
ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនយើងបានរៀបចំកម្មវិធីជប់លៀងថ្លែងអំណរគុណដល់ អតិថិជន របស់យើងនៅគ្រប់ខេត្តក្រុងទូទាំងប្រទេសជារៀងរាល់ឆ្នាំ ហើយនៅក្នុងកម្មវិធីនីមួយៗ មានអតិថិជនមួយចំនួនចង់ចូលរួមជាថវិការមកក្រុមហ៊ុនសម្រាប់ជួយទូទាត់ចំណាយ តែក្រុមហ៊ុនមិន មានបំណងទទួលពីពួកគាត់ទេ ដូច្នេះយើងក៏បានគិតដល់ការបង្កើតជាមូលនិធិរួមគ្នារវាងក្រុមហ៊ុនជា មួយអតិថិជនរបស់យើង ដើម្បីបរិច្ចាកជូនដល់អង្គការPSE ទុកប្រើជាប្រយោជន៍ដល់កុមារក្នុងមណ្ឌល ទៅ។ ជាក់ស្តែងកាលពីឆ្នាំ ២០១៥ យើងបានបរិច្ចាកជូនអង្គការ PSE ជាង 8,000 ដុល្លារ ឆ្នាំ២០១៦ ចំនួន 18,000 ដុល្លារ និង ឆ្នាំនេះ ចំនួន 22,017 ដុល្លារថែមទៀត។
ថ្វីត្បិតតែចំនួនទឹកប្រាក់នេះវាជាចំនួនដ៏តិចតួច បើធៀបទៅនឹងតម្រូវការចំណាយរបស់អង្គការនេះ តែវាបង្ហាញពីទឹកចិត្តរបស់ថ្នាក់ដឹកនាំ បុគ្គលិក និងអតិថិជនទំាងអស់របស់ក្រុមហ៊ុនខាំ-ផែន ក្នុងការលះ បង់ ដើម្បីចូលរួមចំណែកក្នុងការកសាងធនធានមនុស្សក្នុងសង្គមជាតិ ហើយយើងក៏ចង់ធ្វើវាឱ្យក្លាយ ជាគំរូ ឬវប្បធម៌មួយសម្រាប់សហគ្រាសអាជីវកម្មដ៏ទៀតក្នុងប្រទេសកម្ពុជាយើងផងដែរ។