ក្រុមហ៊ុន ខេមបូឌាន ខេមិខល សឹបផ្លាយ (ខាំ ផែន) ជាក្រុមហ៊ុនផលិតថ្នាំពណ៌ខ្មែរមួយដែល បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួននៅក្នុងឆ្នាំ ២០០៤ ទន្ទឹមនិងការវិវឌ្ឍន៍យ៉ាង ឆាប់រហ័សលើវិស័យស្ថាបត្យកម្មសំណង់នៅទូទាំងប្រទេស ដើម្បីចូលរួមចំណែក ក្នុងការកាត់បន្ថយការនាំចូលទំ និញពីបរទេស។ មកដល់ត្រឹមឆ្នាំ២០១៤ ដែលមានរយៈពេលត្រឹមតែ១០ឆ្នាំប៉ុណ្ណុះ ក្រោមកិច្ចដឹក នាំ ប្រកបដោយទេព្វកោសល្យ និងទស្សនវិស័យដ៏ច្បាស់លាស់ ពីថ្នាក់ដឹកនាំ ជាមួយនឹងឆន្ទៈតស៊ូ ព្យាយាមដ៍មោះមុត ពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ បានប្រែក្លាយក្រុមហ៊ុន ដ៏តូចមួយឱ្យឈានមកជាក្រុមហ៊ុនមួយដែលមានឈ្មោះបោះសំលេងលើទីផ្សារ មានការទទួលស្គាល់ និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស លើគុណភាពផលិតផល សេវាកម្ម និង កេរ្តិ៍ឈ្មោះលើភាពជាអ្នកដឹកនាំ។ លើសពីនេះទៀត ខាំ ផែន ក៏ជាក្រុមហ៊ុនក្នុងស្រុកមួយដែលមាន ផលិតផល អាចប្រកួតប្រជែងជាមួយ ក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិ ដែលមានអាយុរាប់រយឆ្នាំបាន ។ ក្រុមហ៊ុននេះត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយជនជាតិខ្មែរបីរូបគឺ(១) លោក សំ ពូក (២) លោក សោម សម្បត្តិ និង (៣) លោក អ៊ីវ គឹមសួ។
ថ្មីៗនេះក្រុមហ៊ុនបានប្ដូរទីតាំងរោងចក្រថ្មី នៅតាមបណ្ដោយផ្លូវចំការដូវ (២១៧) ដែលបានបើកសម្ភោធនៅថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១៦