គុណភាពផលិតផល គឺជាការផ្តោតសំខាន់របស់យើង។


ក្រុមហ៊ុន ខេមបូឌាន ខេមីខល សឹបផ្លាយ (ខាំ-ផែន) ជាក្រុមហ៊ុនផលិតថ្នាំលាបរបស់ខ្មែរ ដែលបានចាប់ផ្តើម
អាជីវកម្មរបស់ខ្លួន នៅក្នុងឆ្នាំ ២០០៤ ទន្ទឹមនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យស្ថាបត្យកម្មសំណង់នៅ
ទូទាំងប្រទេស ​ ដើម្បីចូលរួមចំណែកក្នុងការបង្កើនការផលិតផលិតផលក្នុងស្រុក។​ ក្រោមកិច្ចដឹកនាំប្រកប
ដោយទេពកោសល្យ និងទស្សនវិស័យដ៏ច្បាស់លាស់ ពីថ្នាក់ដឹកនាំ ជាមួយនឹងឆន្ទៈ ​ តស៊ូ ព្យាយាមដ៏មោះមុត
ពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ខាំ-ផែន បានប្រែក្លាយពីក្រុមហ៊ុនតូចមួយឈានមកជា
ក្រុមហ៊ុនធំមួយ ដែលមានឈ្មោះបោះសំឡេងលើទីផ្សារមានការទទួលស្គាល់ និងជឿជាក់ពីសំណាក់ប្រជា
ពលរដ្ឋនៅទូទាំងប្រទេស លើគុណភាពផលិតផល សេវាកម្ម និងកេរ្តិ៍ឈ្មោះលើភាពជាអ្នកដឹកនាំរបស់ស្ថាបនិក
ក្រុមហ៊ុន។ លើសពីនេះទៅទៀត ខាំ-ផែន ក៏ជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលមានផលិតផល អាចប្រកួតប្រជែង
ជាមួយក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិ ដែលមានអាយុរាប់រយឆ្នាំបាន។ ក្រុមហ៊ុននេះត្រូវបានផ្តួចផ្តើមបង្កើតឡើង
ដោយជនជាតិខ្មែរបីរូបគឺ៖​​ (១). លោក សំ ពូក (២). លោក សោម សម្បត្តិ និង (៣). លោក អុីវ គឹមសួ។
នៅក្នុងឆ្នាំ២០១៧ ក្រោមកិច្ចសហការរវាងអង្គការផលិតភាពអាស៊ី (APO) ជាមួយមជ្ឈមណ្ឌលផលិតភាព
ជាតិ(NPCC)របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា ក្រុមហ៊ុន ខាំ-ផែន បានទទួលវិញ្ញាបនបត្រលើ
ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015។ នៅចុងឆ្នាំ២០១៨ ខាំ-ផែន បានទទួលវិញ្ញាបនបត្រពានរង្វាន់ស៥
ពីក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា។ នៅចុង ឆ្នាំ២០១៩ ខាំ-ផែន ត្រូវបានជ្រើសរើសជាក្រុមហ៊ុនគំរូ
ដើម្បីអនុវត្តប្រព័ន្ធផលិតកម្ម លីន(LEAN Manufacturing)។


គុណភាពផលិតផលគឺជាការផ្តោតសំខាន់របស់យើង ហើយភាពស្មោះត្រង់ចំពោះអតិថិជនគឺជាតួនាទីដាច់ខាតរបស់យើង។

ការផ្តល់សេវាកម្មល្អដល់អតិថិជន គឺជាទំនួលខុសត្រូវចម្បងរបស់បុគ្គលិករបស់យើងទាំងអស់ ចាប់ពីថ្នាក់គ្រប់គ្រងដល់បុគ្គលិកកម្រិតទាប។

ថ្នាំលាបលម្អប្រភេទលាយទឹក (ស្ពេត្រូ)

ខាំ-ផែន (ថ្នាំពណ៌ជាតិ) បានផលិតថ្នាំលាបលម្អប្រភេទលាយទឹក (ស្ពេត្រូ) ជាច្រើនប្រភេទ ដែលមានលក្ខណៈពិសេស និងអត្ថប្រយោជន៍ផ្សេងៗគ្នា ( ភ្លឺរលោងខ្លាំង ភ្លឺរលោងល្មម និងកម្រិតធម្មតា) សម្រាប់បំពេញតម្រូវការអតិថិជនរបស់យើងនៅគ្រប់ផ្នែកទីផ្សារ។

ថ្នាំលាបលម្អប្រភេទលាយប្រេង

យើង,ខាំ-ផែន​(ថ្នាំពណ៌ជាតិ) បានផលិតនូវផលិតផលថ្នាំលាប ចំណាត់ថ្នាក់ខ្ពស់នៃ Premium Emulsion Paint សម្រាប់ការប្រើប្រាស់លើដែក និងឈើ។

rolex https://www.phoenix-suns.ru/ achieves a wonderful balance of straight line and camber line which are arduous in structure. https://www.movadowatches.to/ forum in every single part of the overcome to get the best. here is a top https://www.se-watchesbuy.com/ supplier. best https://www.fumesvape.com/ is always headed by quality. perfect swiss vapes even more amazing. relojes replicas are the hottest and the latest design in our online website.

បាយអស្ងួត

យើង, ខាំ-ផែន(ថ្នាំពណ៌ជាតិ) បានផលិតនូវផលិតផលម្សៅបៀក និងបាយអពិសេសជាច្រើនប្រភេទ ដែលមានលក្ខណៈពិសេស និងអត្ថប្រយោជន៍ផ្សេងៗគ្នា សម្រាប់បំពេញតម្រូវការអតិថិជនរបស់យើងនៅក្នុងផ្នែកទីផ្សារទាំងអស់។

គីមីសំណង់ និងថ្នាំលាបឧស្សាហកម្ម

បន្ថែមពីលើថ្នាំលាប និងបាយអស្ងួត ខាំ-ផែន(ថ្នាំពណ៌ជាតិ) ក៏មានផលិតផលគីមីសំណង់ និងថ្នាំលាបឧស្សាហកម្មផងដែរ សម្រាប់ផ្គត់ផ្គង់ក្នុងវិស័យសំណង់។ ផលិតផល​ទាំងនោះ​រួម​មាន​ថ្នាំ​ការពារការ​ជ្រាប​ទឹក និង​ល្បាយ​បេតុង​ជាដើម។ល។

LATEST NEWS

បរិច្ចាគប្រាក់ជូនដល់ អង្គការលើកស្ទួយប្រជាពលរដ្ឋ

បរិច្ចាគប្រាក់ជូនដល់ អង្គការលើកស្ទួយប្រជាពលរដ្ឋ

នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន ខាំ-ផែន (ថ្នាំពណ៌ជាតិ)​​ បានបរិច្ចាគប្រាក់ជូនដល់ ដើម្បីជួយឧបត្ថម្ភដល់ កុមារក្រីក្រ​ ក្នុងកម្មវិធីរបស់​...

SPECIAL PRODUCTS

VIDEOS